គ្រូបង្គោល

លោក គង់ ផល្លៈ

15

លោក គង់ ផល្លៈ បច្ចប្បន្ន ជាបញ្ញវន្ត អជ្ញាកណ្តាល និងជាមេធាវី។ លោក​មានចំនេះដឹងទូលំទូលាយ ជាពិសេសទាក់ទងនឹងច្បាប់ការងារនិងអាជីព កម្មសិទ្ធិបញ្ញា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អចលនទ្រព្យនិងសុខភាព។

លោកក៏ជាអជ្ញាកណ្តាលម្នាក់នៅក្រុមប្រឹក្សាអជ្ញកណ្តាល និងជាមេធាវីផ្នែកច្បាប់នៅគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នលោកត្រូវបានជ្រើសរើសអោយធ្វើជាអ្នកសម្របសម្រួលថ្នាក់តំបន់របស់ Compliance Advisor office ដែលជាយន្តការ និងគណនេយ្យភាពឯករាជ្យសម្រាប់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ភ្នាក់ងាររ៉ាប់រងការវិនិយោគពហុភាគី (MIGA)។

លោក គង់ ផល្លៈ មានបទពិសោធន៍អាជីពសំបូរបែបហើយលោកធ្លាប់ធ្វើការជាមួយរដ្ឋាភិបាល សភា តុលាការ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គណបក្សនយោបាយ សហជីព និង អង្គការសង្គមស៊ីវិលនានា នៅលើផ្នែកច្បាប់ គោលនយោបាយ ការបង្កើតផែនការយុទ្ធសាស្ត្រ ច្បាប់ធុរៈកិច្ច ច្បាប់ការងារ ច្បាប់កម្មសិទ្ធិបញ្ញា ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ សិទ្ធិមនុស្ស ការស្រាវជ្រាវផ្នែកច្បាប់ សិទ្ធិទទួលព័ត៌មាន និងការគ្រប់គ្រងនិងវាយតម្លៃគំរោង។

លោក គង់ ផល្លៈ បានទទួលការអប់រំកំរិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសាលាក្រោយឧត្តមផ្នែកច្បាប់របស់សាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងសញ្ញាបត្រទនបណ្ឌិតពីសាកលវិទ្យាល័យភូមិន្ទវិជ្ជសាស្ត្រសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោក មឿន ឈានណារិទ្ធ

32

លោក មឿន ឈានណារិទ្ធ សព្វថ្ងៃគឺជានាយកស្តីទីនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាប្រព័ន្ធផ្សព្វផ្សាយ។ វិទ្យាស្ថាននេះកើតចេញពីកម្មវិធីការបណ្តុះបណ្តាលជំនាញរាយការណ៍អន្តរព័ត៌មានបែបស៊ើបអង្កេតរបស់បណ្តាញអន្តរព័ត៌មាន(Internews Network)។ ពេលនោះលោកជាទីប្រឹក្សាផ្នែកសារព័ត៌មានពីឆ្នាំ2005ដល់2008។

លោកណារិទ្ធ​​មានអាជីពជាអ្នករយៈពេល23ឆ្នាំមកហើយ លោកធ្លាប់ជាអ្នកយកព័ត៌មានរបស់ការសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេសរយៈពេល4ឆ្នាំ ហើយលោកក៏ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានសារគមនាគមន៍នៃកម្ពុជា ដឺប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ សាកលវិទ្យាល័យអាស៊ាន និងសាកលវិទ្យាល័យអង្គរខេមរា រយៈពេល 20ឆ្នាំ។

នៅ​ឆ្នាំ 2002 លោក​បាន​ទទួល ពានរង្វាន់ Helman /Hammett​ ​ពី​អង្គការ Human Rights Watch សម្រាប់​ការ​ចូលរួម​ដើម្បីលោកស្ទួយសិទ្ធិសារព័ត៌មាននៅកម្ពុជា។ គាត់គឺជាសហនិពន្ធសៀវភៅរាយការណ៍ព័ត៌មានបែបស៊ើបអង្កេតសម្រាប់ អ្នក កាសែតកម្ពុជាដែលជាសៀវភៅសម្រាប់បណ្តុះបណ្តាលលើផ្នែករាយការណ៍ព័ត៌មានបែបស៊ើបអង្កេតមុនគេបង្អស់នៅកម្ពុជា។

លោកណារិទ្ធ​បាន​ទទួលសញ្ញាបត្រ​បរិញ្ញាបត្រ​អប់រំ​និង​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ភាសា​អង់គ្លេស​។ លោក​ក៏ធ្លាប់​បាន​ទទួល​ការ​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​លើផ្នែកសារព័ត៌មាន​នៅ​ ​ប្រទេស​កម្ពុជា​​, ប្រទេស​ថៃ​, ប្រទេស​ហ្វីលីពីន​, ប្រទេស​ស៊ុយអែត​និង​សហរដ្ឋ​អាមេរិក​។

លោក សាយ មន្នី

IMG_3990

លោក សាយ មន្នី ជាអ្នកកាសែតឯករាជ្យ និងជាអ្នកបណ្តុះបណ្តាលផ្នែកសារព័ត៌មាននៅកម្ពុជា។ លោកបានបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ពីសាកលវិទ្យាមួយនៅរាជធានីភ្នំពេញ។ នៅមួយទសវត្សរ៍ចុងក្រោយនេះគាន់បាននឹងកំពុងធ្វើការជាអ្នកឆ្លើយឆ្លងព័ត៌មាន ពិធីករកម្មវិធីទូរសព្ទពីប្រិយមិត្ត ហើយលោកក៏ជាអ្នករាយការណ៍កម្មវិធីទូរទស្សន៍ និង អ្នកសារព័ត៌មានពហុប្រព័ន្ធផ្សព្វផ្សាយរបស់ភ្នាក់ងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើន ដូចជា BBC world service Trust(បច្ចុប្បន្ន BBC Media Action) វិទ្យុអូស្ត្រាលី និង វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)។ បច្ចុប្បន្ននេះលោកជាសាស្ត្រាចារ្យក្រៅម៉ោង នៅដឺប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ជាអ្នកប្រឹក្សាយោបល់ ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅអង្គការព័ត៌មានក្នុងស្រុកមួយ។

លោកអ្នកអាចទាក់ទងលោកបានតាមរយៈសាអេឡិចត្រូនិច ។​

វាគ្មិន

លោក សេក បរិសុទ្ធ

លោក សេក បរិសុទ្ធ បច្ចុប្បន្នជានាយក ផ្នែកសារគមនាគមន៍ ទំនាក់ទំនងសាធារណៈ និងទីផ្សារ របស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។

មុននឹងចូលបម្រើការងារនៅសាលកវិទ្យាល័យអាមេរិកកាំងភ្នំពេញ លោកធ្លាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស នៅវិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ(API) ជាមត្រីគំម្រោងថ្នាក់ជាតិរបស់ការិយាល័យ អង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រឹដ្ឋកម្ម(UNODC) ជានាយកកម្មវិធីប្រឆាំងអំពើពុករលួយ​ និងក្រោយមកជា នាយកកម្មវិធីប្រព័ន្ធផ្សព្វផ្សាយអភិបាលកិច្ចរបស់អង្គការ PACT។

លោកក៏ធ្លាប់ជាមន្ត្រីគម្រោងថ្នាក់ជាតិរបស់អង្គការUNESCO ជានាយកវិទ្យាស្ថានសារគមនាគមន៍កម្ពុជា និងជាប្រធានការិយា ល័យកិច្ចការបច្ចុប្បន្នរបស់ភ្នាក់ងារព័ត៌មាន AKP/SPK។ លោក សេក បរិសុទ្ធ ជាសាស្ត្រាចារ្យនៅដឺប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ របស់សាលកវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកទទួលបានវិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីបណ្ឌិតសភា វិទ្យសាស្ត្រសង្គមម៉ូស្គូ។

បទបញ្ជាផ្ទៃក្នុង

គោលការណ៍ណែនាំ

ទាញយក

មុខវិជ្ជាសិក្សា

សិទ្ធទទួលព័ត៌មាន

ទាញយក

ការសរសេរ និងរាយការណ៍ព័ត៌មានសើុបអង្កេត

ទាញយក

ក្រមសីលធម៌អ្នកសារព័ត៌មាន

ទាញយក