
A2I scholarship announcement
អំពីវគ្គសិក្សា
ក្រោមគម្រោងសេចក្តីព្រាងច្បាប់ “សិទ្ធិទទួលព័ត៌មាន” ដែលឧបត្ថម្ភដោយទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO កម្ពុជា និងដោយមានការគាំទ្រពីក្រសួងព័ត៌មាន វិទ្យាស្ថានសារគមនា-គមន៍កម្ពុជា(CCI) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើការជ្រើសរើសសិក្ខាកាមជាអ្នកសារព័ត៌មាន និងអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ចំនួន១៥នាក់ ដើម្បីចូលរៀនលើជំនាញ សិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌សារព័ត៌មាន ដែលវគ្គនេះនឹងប្រព្រឹត្តទៅចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៧។
បេក្ខជនត្រូវមានលក្ខណៈសម្បតិ្តដូចខាងក្រោម៖
- ជាអ្នកសារព័ត៌មាន ឬអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង
- ត្រូវមានការបញ្ជាក់ពីស្ថាប័ន ឬការអះអាងពីសាម៉ីជនថា នឹងចូលរៀនឲ្យបានទៀងទាត់តាមលក្ខខ័ណ្ឌ និងតម្រូវការរបស់វគ្គបណ្តុះបណ្តាល
- ធ្លាប់បានសរសេរ ឬផលិតឯកសារព័ត៌មាន ដែលបានផ្សព្វផ្សាយជាសាធារណៈនាពេលកន្លងមក
ផលប្រយោជន៍ដែលសិក្ខាកាមទទួលបាន៖
1. ចំណេះដឹងលើជំនាញសិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌សារព័ត៌មាន
2. វិញ្ញាបនបត្រដែលចេញដោយវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI)
3. ប្រាក់លើកទឹកចិត្តសម្រាប់ការសិក្សា
របៀបស្នើសុំអាហារូបករណ៍៖
បេក្ខជនអាចចូលទាញយកពាក្យស្នើសុំអាហារូបករណ៍តាមរយៈ៖ www.ccicambodia.org ដើម្បីបំពេញ ហើយផ្ញើមកកាន់អ៊ីម៉ែលខាងក្រោម ឬមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI)។
កម្មវិធីសិក្សា៖
1. ទ្រឹស្តីក្នុងថ្នាក់៖ ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ពីរសប្តាហ៍ក្នុងមួយខែ (សរុប 0៦សប្តាហ៍) ចាប់ពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦
2. ការចុះអនុវត្តជាក់ស្តែង និងសរសេរអត្ថបទស្ថាពរ៖ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៧
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១៦:០០
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ និងអ៊ីម៉ែលខាងក្រោម។
វិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) រីករាយស្វាគមន៍ និងលើកទឹកចិត្តឲ្យបេក្ខនារីចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ៕
ទំនាក់ទំនង៖
0236510333 (Mobile)
089 878764 (Mobile)
More Information and Application