Archives for June, 2016

Jun
14

A2I scholarship announcement

អំពីវគ្គសិក្សា ក្រោមគម្រោងសេចក្តីព្រាងច្បាប់ “សិទ្ធិទទួលព័ត៌មាន” ដែលឧបត្ថម្ភដោយទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO កម្ពុជា និងដោយមានការគាំទ្រពីក្រសួងព័ត៌មាន វិទ្យាស្ថានសារគមនា-គមន៍កម្ពុជា(CCI) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើការជ្រើសរើសសិក្ខាកាមជាអ្នកសារព័ត៌មាន និងអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ចំនួន១៥នាក់ ដើម្បីចូលរៀនលើជំនាញ សិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌សារព័ត៌មាន ដែលវគ្គនេះនឹងប្រព្រឹត្តទៅចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៧។ បេក្ខជនត្រូវមានលក្ខណៈសម្បតិ្តដូចខាងក្រោម៖ ជាអ្នកសារព័ត៌មាន ឬអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ត្រូវមានការបញ្ជាក់ពីស្ថាប័ន ឬការអះអាងពីសាម៉ីជនថា នឹងចូលរៀនឲ្យបានទៀងទាត់តាមលក្ខខ័ណ្ឌ និងតម្រូវការរបស់វគ្គបណ្តុះបណ្តាល ធ្លាប់បានសរសេរ ឬផលិតឯកសារព័ត៌មាន ដែលបានផ្សព្វផ្សាយជាសាធារណៈនាពេលកន្លងមក ផលប្រយោជន៍ដែលសិក្ខាកាមទទួលបាន៖ 1. ចំណេះដឹងលើជំនាញសិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត  និងក្រមសីលធម៌សារព័ត៌មាន 2. វិញ្ញាបនបត្រដែលចេញដោយវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI)  3. ប្រាក់លើកទឹកចិត្តសម្រាប់ការសិក្សា របៀបស្នើសុំអាហារូបករណ៍៖ បេក្ខជនអាចចូលទាញយកពាក្យស្នើសុំអាហារូបករណ៍តាមរយៈ៖ www.ccicambodia.org  ដើម្បីបំពេញ ហើយផ្ញើមកកាន់អ៊ីម៉ែលខាងក្រោម ឬមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI)។ កម្មវិធីសិក្សា៖ 1. ទ្រឹស្តីក្នុងថ្នាក់៖ ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ពីរសប្តាហ៍ក្នុងមួយខែ […]

DETAIL